កីឡាករ Arsenal តឹងសរសៃកដាក់គ្នាក្នុងជំនួបឈ្នះ Nottingham
Ben White និង Oleksandr Zinchenko បានឈ្លោះគ្នា បន្ទាប់ពីរបូតមួយគ្រាប់ឱ្យ Nottingham Forest ក្នុងជំនួប Premier League ដែល Arsenal របស់ពួកគេឈ្នះ១ទល់នឹង២។
យោងតាមកាសែត The Times ហេតុផលដែល White និង Zinchenko មិនពេញចិត្តនោះ គឺមកពីគ្រាប់បាល់ចុងម៉ោងរបស់ Nottingham Forest។ ខ្សែការពាររបស់ Arsenal ខ្វះការផ្តោតអារម្មណ៍ និងបានរបូតគ្រាប់បាល់មួយគ្រាប់នៅនាទីទី ៨៩ តែជាសំណាងល្អ ពួកគេអាចរក្សាបានជ័យជម្នះ។
ខ្សែការពារទាំងពីរខឹងមិនព្រមចុះចាញ់គ្នា ធ្វើឱ្យមិត្តរួមក្រុម និងគ្រូបង្វឹកចូលអន្តរាគមន៍។ អ្នកចាត់ការ Mikel Arteta ក៏បានចូលទៅបំបែកអ្នកទាំង២ផងដែរ៕