គ្រូគិរីវង់លើកឡើងពីការឱ្យពានសម្ដេចតេជោមានកីឡាករបរទេស
គ្រូបង្គោល ក្រុមគីរីវង់សុខសែនជ័យ លោក សាប៊ូន វិនតា បង្ហាញការយល់ឃើញនៅក្នុងបណ្ដាញសង្គមរបស់លោកថា “ហេតុអ្វីបានជាមិនទាន់មានខ្សែប្រយុទ្ធរកគ្រាប់បាល់ច្រេីនក្នុងជម្រេីសជាតិកម្ពុជា?
គ្រូបង្វឹកមានប្រភពពីខេត្តបន្ទាយមានជ័យបន្តថា “ចម្លេីយរបស់ខ្ញុំវិញតេីមានក្លឹបប៉ុន្មានក្នុងលីគកម្ពុជាប្រេីខ្សែប្រយុទ្ធជនជាតិខ្មែរ? សូម្បីតែបច្ចុប្បន្នភាពនៃពានរង្វាន់សម្តេចក៏ចាប់ផ្តេីមបាត់បង់ឱកាសខ្សែប្រយុទ្ធជនជាតិខ្មែរដែរ។
សូមសរសេរឈ្មោះខ្សែរប្រយុទ្ធខ្មែរចំនួនបីនាក់ដែលបានលេងគ្រប់ការប្រកួតក្នុងលីគកំពូលកម្ពុជា។ ជាពិសេសខ្សែប្រយុទ្ធលេងកណ្តាលដែលហៅថាលេខ៩។
កីឡាករខ្សែប្រយុទ្ធមួយចំនួនត្រូវបានប្តូរតួនាទីលេងដេីម្បីទីផ្សារ ការងារមិនខុសពីការច្រៀងចម្រៀងតាមសម័យកាល។
ទស្សនៈបាល់ទាត់ខ្លីៗ សូមអធ្យាស្រ័យបេីសិនទាស់ចិត្ត🙏។”
គួរដឹងដែរថា ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ២០២៣/២០២៤ នេះបានអនុញ្ញាតឱ្យមានកូតាកីឡាករបរទេសសាជាថ្មី ចាប់ពីវគ្គថ្នាក់ជាតិតទៅ បន្ទាប់ពីខានតាំងពីឆ្នាំ២០០៨មក៕