
Varane ស្រក់ទឹកភ្នែកពេលត្រូវរបួសជើង
ខ្សែការពារ Raphael Varane បានចាកចេញពីទីលានទាំងទឹកភ្នែកអំឡុង Manchester United ស្មើជាមួយ Chelsea ក្រោយរងរបួសជើង ចំពេលមិនដល់មួយខែទៀតនៃដំណើរឆ្ពោះទៅ World Cup នៅកាតារ។
Varane វ័យ២៩ឆ្នាំ បានរងរបួសពេលព្យាយាមប្រជែងជាមួយ Pierre-Emerick Aubameyang និងត្រូវបានជំនួសដោយ Victor Lindelof។
លោក Erik Ten Hag មិនទាន់អាចបញ្ជាក់ពីស្ថានភាពរបួសរបស់ Varane បាននៅឡើយទេ ដោយបានត្រឹមថា រង់ចាំ២៤ម៉ោងទៀតសិន។
គួរដឹងដែរថា FIFA World Cup 2022 នៅកាតារនឹងចាប់ផ្ដើមនៅថ្ងៃទី២០ ខែវិច្ឆិកា៕