
ចប់ពីអាជីពជាកីឡាករភ្លាម Tevez បានការងារគ្រូភ្លែត
Carlos Tevez បានជំហានមួយកម្រិតទៀតក្នុងអាជីពបាល់ទាត់ ដោយវិវឌ្ឍខ្លួនជាគ្រូបង្គោលក្លិប Rosario Central នៅលីគកំពូលអាហ្សង់ទីន។
“Carlos Tevez នឹងក្លាយជាគ្រូបង្គោល Rosario Central”។ នេះជាការបញ្ជាក់លើគេហទំព័ររបស់ក្លិប។
អតីតខ្សែប្រយុទ្ធ Manchester United និង Manchester City បានចុះកិច្ចសន្យា១២ខែនៅ Rosario ដែលជាក្រុមបញ្ចប់នៅលេខ១៦រដូវកាលមុន។ គួរដែរថា Carlos Tevez បានចូលនិវត្តន៍ពីតួនាទីជាកីឡាករនៅដើមខែមិថុនា ឆ្នាំ២០២២នេះ ដោយគេធ្លាប់លេងនៅ Boca Junior, Corinthians, West Ham, Manchester United, Manchester City, Juventus និង Shanghai Shenhua៕