កីឡាករ Harvey Barnes របស់ Leicester គឺជាគោលដៅរបស់ Gareth Southgate សម្រាប់ការប្រកួតបាល់ទាត់ អឺរ៉ូ ២០២០
(BC-99)
អ្នកចាត់ការសញ្ជាតិអង់គ្លេស Gareth Southgate ក៏បានទទូចដែរថាក្រុមរបស់លោកនឹងមានបំពេញគោលបំណងឡើងទៅឈរនៅទីកំពូល ពូល D អោយបានបើទោះបីជាវាពិបាកឆ្លងកាត់ការប្រកួតវគ្គជម្រុះក៏ដោយ។
លោក Gareth Southgate ក៏គ្រោងនឹងទៅមើលដោយផ្ទាល់នូវការលេងរបស់ខ្សែបម្រើស្លាបរបស់ Leicester City រូបនេះនៅថ្ងៃសុក្រខណៈពេលដែលពួកគេនឹងធ្វើដំណើរទៅកាន់ទឹកដី Molineux របស់ Wolverhampton Wanderers ហើយក៏ជាការប្រកួតដែល James Maddison ក៏នឹងលេងផងដែរ។
កីឡាករ Barnes មានទម្រង់លេងគួរឱ្យចាប់អារម្មណ៍សម្រាប់ Leicester និងជាកីឡាករម្នាក់រួមជាមួយ Jack Grealish និង Danny Ings ដែល Southgate កំពុងពិចារណាដាក់អោយប្រកួតមិត្តភាពនៅខែក្រោយទល់នឹង អ៊ីតាលី និង ដាណឺម៉ាក។
ផលប៉ះពាល់ដែលបណ្តាលមកពីការរងរបួសចំពោះ Raheem Sterling, Harry Kane និង Marcus Rashford បានបង្ខំឱ្យ Southgate ធ្វើការពិចារណាដោយយកចិត្តទុកដាក់លើជម្រើសរបស់គាត់នៅក្នុងការដឹកនាំក្រុមតោកំណាចអង់គ្លេសលើវិថីឆ្ពោះទៅកាន់ការប្រកួតប្រជែងពានរង្វាន់ EURO 2020។