
ព្រីង ចិត្រា ជួបគ្រោះថ្នាក់ចរាចរណ៍ ស្ថិតក្នុងការតាមដានឈាមកកខួរក្បាល
ខ្សែបម្រើកងយោធពលខេមរភូមិន្ទ ព្រីង ចិត្រា បានជួបគ្រោះថ្នាក់ចរាចរណ៍ និងកំពុងស្ថិតក្រោមការតាមដានពីសំណាក់ក្រុមការងារពេទ្យ។
បើតាមគណនី Facebook បងស្រីរបស់កីឡាករមានកំណើតពីខេត្តកណ្ដាល គឺរូបគេមានបញ្ហាកកឈាមក្នុងខួរក្បាល ហើយពេទ្យនឹងតាមដាន២ទៅ៣ថ្ងៃទៀត ប្រសិនបើឈាមមិនរលាយ នោះនឹងវះកាត់។
គួរដឹងដែរថា ព្រីង ចិត្រា បានចូលរួមជាមួយកងយោធពលខេមរភូមិន្ទ ក្នុងរដូវកាលនេះ ក្រោយចប់កិច្ចសន្យានៅអាស៊ីអឺរ់ុបយូណាយធីត៕