អតីតខ្សែប្រយុទ្ធជម្រើសជាតិចង់វិលចូលទីលានវិញតែគ្រួសារឱ្យចូលនិវត្តន៍
អតីតខ្សែប្រយុទ្ធរបស់ក្លិប កងយោធពលខេមរៈភូមិន្ទ (ក្រសួងការពារជាតិ) នឹងក្រុមជម្រើសជាតិកម្ពុជា(U-២១) អ៊ុង ដារ៉ា បានសម្រេចចូលនិវត្តន៍ទាំងបង្ខំ ក្រោយធ្វើការវះកាត់របួសជង្គង់វុាំវ៉ៃរួចរាល់ហើយ តែមិនអាចលេងដូចដើម ស្របពេលដែលខាងក្រួសារក៏មិនឱ្យត្រលប់មកធ្វើជាកីឡាករវិញដែរ ។
បើនិយាយពីរបួសនេះវិញគឺក្នុងការប្រកួតក្នុងពានរង្វាន់លីគកំពូលកម្ពុជា រវាងក្រុម ក្រសួងការពារជាតិ ជាមួយ បឹងកេត នាឆ្នាំ២០១៥ នឹងបានព្យាបាលច្រើនលើកច្រើនសារផងដែរ ប៉ុន្តែមិនអាចដូចដើមឡើយ។ ទោះជាមិនអាចត្រលប់មកលេងជាកីឡាករអាជីពទៀតបាន អ៊ុង ដារ៉ា បានធ្វើជាគ្រូបង្វឹកក្រុមយុវជននាក្លិបដែលខ្លួនធ្លាបលេងនេះតែម្តង និងបានលើកឡើងថា ” ខ្ញុំនឹងផ្តល់ផ្លែផ្កាជូនក្លិប នឹងប្រទេសជាតិនាពេលខាងមុខ “។ អ្វីដែលកីឡាករមកពីខេត្តស្វាយរៀងរូបនេះមកបង្វឹកយុវជនព្រោះចង់ផ្ទេចំណេះជំនាញដល់ក្មេងៗជំនាន់ក្រោយ នឹងអ្វីដែលសំខាន់នោះគឺដើម្បីកសាងធន់ធានជូនជាតិ។
គួរបញ្ជាក់ថា អ៊ុង ដារ៉ា ធ្លាប់សម្រេចចូលនិវត្តន៍ម្តងមកកាលពីឆ្នាំ២០១៦ ក្រោយមកបានធ្វើការវះកាត់នាឆ្នាំ២០១៨ ហើយនៅពេលដែលរបួសជាសះស្បើយរួចរាល់ក៏ចង់ត្រលប់មកវិញ ប៉ុន្តែសមត្ថភាពមិនដូចពីមុនឡើយ ចំណែកខាងគ្រួសារបានឱ្យឈប់។ យ៉ាងណាក៏ដោយបច្ចប្បន្ននេះអតីតសមាជិកក្រុមជម្រើសជាតិកម្ពុជាមិនទៅណាឆ្ងាយពីបាល់ទាត់ឡើយ ដោយនៅបង្ហាត់ក្រុមយុវជនកងយោធពលខេមរៈភូមិន្ទ៕