បិសាចក្រហម Manchester United កំពុងតាមដានកីឡាករ Facundo Medina របស់ RC Lens
(BC-99)
ក្រុមបិសាចក្រហម Manchester United កំពុងឃ្លាំមើលខ្សែការពារ RC Lens Facundo Medina ក្នុងគោលបំណងទិញយកកីឡាករម្នាក់នេះមកកាន់ទឹកដី Old Trafford។
កីឡាករ អាហ្សង់ទីន រូបនេះបានផ្លាស់ពី CA Talleres ក្នុងកិច្ចព្រមព្រៀងតម្លៃ ៣.៥ លានផោនកាលពីឆ្នាំមុនទៅកាន់ប្រទេសបារាំងហើយទម្រង់លេងរបស់គេបានធ្វើឱ្យក្រុម Manchester United ដែលខកខានលើកពាន Premier League ៦រដូវកាលមកហើយនោះមានការចាប់អារម្មណ៍ក្រៃលែង។
របាយការណ៍រនៅតំបន់អឺរ៉ុបបាននិយាយថា United កំពុងតាមឃ្លាំមើលខ្សែការពារកណ្តាលរបស់ RC Lens ម្នាក់នេះខណៈដែលរូបគេក៏ទើបតែជាប់ក្នុងក្រុមជម្រើសជាតិ អាហ្សង់ទីន ជាលើកដំបូងកាលពីខែតុលាកន្លងទៅនេះដែរ។
បើទោះជាក្រុមដែលដឹកនាំដោយលោក Ole Gunnar Solskjaer ទំនងជាអាចសម្រេចនៅគោលបំណងរបស់ខ្លួនបានក៏ដោយក៏គេនៅមើលឃើញរនាំងមួយទៀតដែរដែលនោះគឺជាតម្លៃដោះដូរដ៏ថ្លៃមួយព្រោះ Facundo Medina នៅមានកិច្ចសន្យាជាមួយ Lens ដល់ឆ្នាំ ២០២៤ ឯណោះ។