Barcelona ស៊ី Betis រកបានជ័យជម្នះ៦លើកជាប់គ្នា
Lionel Messi រកបានមួយគ្រាប់ក្រោយប្ដូរចូលបាន២នាទីក្នុងវគ្គទី២ ខណៈ FC Barcelona បានយកឈ្នះ Real Betis ២ទល់នឹង៣ ក្នុងការប្រកួតក្របខណ្ឌកំពូលអេស្ប៉ាញ។
ក្រុមម្ចាស់ផ្ទះបានបើកការនាំមុខនៅនាទី៣៨ ពេល Borja Iglesias ទះផ្លាកមួយជើងឆ្វេង បន្ទាប់ពីទទួលបានការបញ្ជូនយ៉ាងល្អពីមិត្តរួមក្រុម។
Messi ដែលត្រូវបានអ្នកចាត់ការ Ronald Koeman ដាក់សម្រាក ត្រូវបានបញ្ជូនចូលការប្រកួតក្នុងនាទី៥៧ ហើយក៏ទាត់បញ្ចូលទីមួយជើងឆ្វេងយ៉ាងល្អនាទី៥៩។
ដល់នាទី៦៨ស្រាប់តែខ្សែការពារ Victor Ruiz ភ្លាត់ស្នៀតចូលទីខ្លួនឲ្យ Barca នាំមុខ១ទល់នឹង២វិញ។ យ៉ាងណាដល់នាទី៧៥ Ruiz តែតបញ្ចូលទីតាមស្មើវិញ មុន Trincao ទាត់មួយជើងឆ្វេងចូលមុំ៩០ដែលជាគ្រាប់ជ័យជម្នះ។
៣ពិន្ទុនេះបានរុញ Barcelona ទៅលេខ២ មាន៤៣ពិន្ទុពីក្រោម Atletico Madrid ៧ពិន្ទុ តែក្រុមលោក Diego Simeone លេងតិចជាង២ប្រកួត។
អ្វីគួរកត់សម្គាល់នោះ គឺ Barca ទទួលបានជ័យជម្នះ៦លើកជាប់ៗគ្នាពីគ្រប់កម្មវិធី គឺ La Liga ៣ប្រកួត និង Copa del Rey ៣ប្រកួត៕