ស្មាត់ឌូកមើលឃើញការប្រកួតប្រជែងខ្លាំងក្នុងពានបាល់ទះតេជោលីគ
កីឡាករបាល់ទះ ជុក សោភា នៃក្រុមបាល់ទះកងពលធំអន្តរាគមន៍លេខ៣ បានទទួលស្គាល់ពីការប្រកួតប្រជែងខ្លាំងក្នុងពានបាល់ទះតេជោលីគ២០២៣។
អតីតស្មាត់ជម្រើសជាតិថ្លែងថា ការអនុញ្ញាតឱ្យមានកីឡាករបរទេសចូលរួមជួយក្រុម ពិតជាល្អដើម្បីចែករំលែកបទពិសោធ និងទទួលបានការប្រកួតប្រជែងថ្មីៗ។ ដូច្នេះហើយក្រុមនីមួយៗសុទ្ធតែធ្វើបានល្អ។
ការប្រកួតកីឡាបាល់ទះតេជោលីគបានបញ្ចប់មួយជុំហើយ ដោយក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងខេត្តកណ្ដាលត្រូវបានកាត់ចេញនៅសល់តែ៦ក្រុម។
សម្រាប់ក្រុមវិសាខាកំពុងឈរនៅលេខ១ ខណៈក្រុមកងពលធំអន្តរាគមន៍លេខ៣នៅលេខ៥៕