
គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបើកការប្រកួតកីឡាអត្តពលកម្មជនពិការលើកទី៣ ឆ្នាំ២០១៩

រូបភាព: ក្រសួងព័ត៌មាន (AKP)
បើយោងតាមប្រភពក្រសួងព័ត៌មាន (AKP ) បានឲ្យដឹងថា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាសហការជាមួយអង្គ ការបេះដូងមាសប្រចាំប្រទេស កម្ពុជា, អង្គការ JICA និងដៃគូមួយចំនួនទៀតបានរៀបចំការប្រកួតកីឡាអត្តពលកម្មជន ពិការ រយៈពេល២ថ្ងៃ ដោយបានប្រកាសបើកការប្រកួត នាព្រឹកថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានអញ្ជើញចូលរួមពីលោក Nishiyama Naoki ប្រធានអង្គការបេះដូងមាស ប្រចាំប្រទេសកម្ពុជា និងតំណាង JICA។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$

រូបភាព: ក្រសួងព័ត៌មាន (AKP)
ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បាន មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះទទួលបានការឧបត្ថម្ភគាំទ្រពីដៃគូជាច្រើនដូចជាអង្គការ និងបណ្តាក្រុមហ៊ុននានា ក្រៅអំពីការឧបត្ថម្ភពីរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងអប់ រំយុវជន និងកីឡា ដើម្បីជួយជ្រោមជ្រែងលើកកម្ពស់សិទ្ធិជនពិការ និងវិស័យកីឡាជនពិការឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$

រូបភាព: ក្រសួងព័ត៌មាន (AKP)
ឯកឧត្តមអគ្គលេខាបានបញ្ជាក់ថា នេះគឺជាការប្រកួតប្រជែង ប្រចាំឆ្នាំ ក្នុងការស្វែងរកកីឡាករ កីឡាការិនីពិការខ្លាំងសម្រាប់ជាតិ ហើយការចូលរួមរបស់ជនដែលមានពិការភាពនាពេលនេះ គឺជាឱកាសដ៏ល្អមួយ សម្រាប់ពួកគាត់ក្នុងកិច្ចការសង្គម ផ្នែកកីឡាបានកាន់តែច្រើន ជាពិសេសការចូលរួមបានកាន់តែច្រើន គឺកាន់តែរកបាននូវធន ធានប្រកបដោយគុណភាពកាន់តែខ្ពស់ ក្នុងដំណើរទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ អាស៊ាន ប៉ារ៉ាហ្គេម លើកទី១២ នាឆ្នាំ២០២៣ ក្រោយព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ។ ឯកឧត្តមបានបន្ថែមទៀតថា នៅឆ្នាំ២០២០ ខាងមុខ កីឡាជនពិការក៏ បានត្រៀមខ្លួនសម្រាប់ការចូល រួមប្រជែងមេដាយនៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១០ នៅប្រទេស ហ្វីលីពីន ផងដែរ។

រូបភាព: ក្រសួងព័ត៌មាន (AKP)
សូមបញ្ជាក់ថា ការប្រកួតកីឡាអត្តពលកម្ម នៅព្រឹកថ្ងៃសុក្រទី០១ ខែមីនាឆ្នាំ២០១៩ មានច្រើនវិញ្ញាសា ដែលកំពុងដំណើរការប្រកួតយ៉ាងសកម្ម ហើយគ្រោងនឹងបញ្ចប់ការប្រកួត នាព្រឹកថ្ងៃសៅរ៍ទី០២ ខែមីនា ឆ្នាំ ២០១៩ នេះផងដែរ៕
ប្រភព: ប្រភពក្រសួងព័ត៌មាន (AKP )