បន្ថែម សាន គឹមហេង រួមជាមួយសមាជិក U-22 ទាំងអស់បញ្ចូលជាក្រុមជម្រើសឈុតធំប៉ះបង់ក្លាដេស
សមាជិកក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំដែលទើបបញ្ចប់ព្រឹត្តិការណ៍ AFF U-22 LG CUP ត្រូវបញ្ចូលជាក្រុមជម្រើស ជាតិឈុតតែម្តងសម្រាប់ការប្រកួតមិត្តជាមួយបង់ក្លាដេស ដោយបន្ថែមសមាជិកថ្មីតែម្នាក់ប៉ុណ្ណោះគឺ សាន គឹមហេង ដែលជំនួសកីឡាករ ម៉ាត់ សាក់រវី ដែលមានបញ្ហារបួស ។
ការសម្រេចយកសមាជិក U-22 សម្រាប់ការប្រកួតមិត្តភាពនេះដោយសារតែពួកគេជាសមាជិកក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំក្នុងការត្រៀមប្រកួតពានរង្វាន់ AFC U-23 Championship ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងពូល H ដែលមាន អូស្ត្រាលី , កូរ៉េខាងត្បូង និង ចិតតៃប៉ិ ដែលចាប់ផ្តើមនៅថ្ងៃទី ២២ មិនា នេះ ។ សូមបញ្ជាក់ថា ក្រុមគោព្រៃ នឹងធ្វើការប្រកួតមិត្តភាពអន្តរជាតិជាមួយជម្រើសជាតិបង់ក្លាដេស នៅថ្ងៃទី ៩ ខែ មិនា ឆ្នាំ ២០១៩ នាពហុកីឡដ្ឋានជាតិអូឡាំពិកចាប់ពីម៉ោង ៦ៈ៣០ ល្ងាចតទៅ ៕