វិស័យកីឡារួមចំណែកសំខាន់លុបបំបាត់ផ្សែងបារីដើម្បីលើកកម្ពស់បរិស្ថានគ្មានផ្សែងបារី និងលើកកម្ពស់សុខភាពសាធារណៈ
បើយោងតាមប្រភពក្រសួងព័ត៌មាន(AKP) បានចុះផ្សាយសំដីរបស់ឯ.ឧប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានលើកឡើងថា វិស័យកីឡារួមចំណែកសំខាន់លុបបំបាត់ផ្សែងបារីដើម្បីលើកកម្ពស់បរិស្ថានគ្មានផ្សែងបារី និងលើកកម្ពស់សុខភាពសាធារណៈ។ ឯកឧត្តមថោង ខុន រដ្ឋមន្ត្រី ក្រសួង ទេសចរណ៍ និងជាប្រធានគណៈកម្មា ធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថា កីឡាករគឺជាបុគ្គលគំរូម្នាក់អាចធ្វើឲ្យមានការផ្លាស់ប្ដូរផ្នត់គំនិតរបស់ប្រជាពលរដ្ឋ ជាពិសេស យុវជន ឲ្យឈប់ជក់បារីតាមរយៈបំផុសឲ្យលេងកីឡាគ្រប់ប្រភេទ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើក ទី ៩ កាលពីថ្ងៃទី ១៦ ខែមិថុនាឆ្នាំ២០១៩ ឯកឧត្តមថោង ខុនមានប្រសាសន៍ថា កីឡាករនៅពេល ត្រូវគេអញ្ជើញទៅសម្ដែងមតិយោបល់ចំពោះក្លឹបកីឡាសម្រាប់យុវវ័យ និងកុមារគឺ កីឡាករគ្រប់រូបត្រូវប្រាប់ផ្សព្វផ្សាយអំពីឥទ្ធិពលអាក្រក់នៃការជក់បារី ទៅយុវជន ឲ្យដឹងពីបញ្ហានេះ។ ឯកឧត្តម រដ្ឋមន្ត្រីបានបញ្ជាក់ថា ដើម្បី លុប បំបាត់ ផលិតផលថ្នាំជក់នេះឲ្យកាន់តែមានភាពជោគជ័យនោះ គឺ កីឡាករ គ្រូបង្វឹក និងអ្នកគ្រប់គ្រងកីឡាករទាំងអស់ មិនត្រូវប្រើប្រាស់ថ្នាំជក់នៅពេលជាប់ពាក់ព័ន្ធជាមួយសកម្មភាពកីឡានោះទេ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ម្យ៉ាងវិញទៀតធ្វើយ៉ាងណាកុំអោយមានការផ្សាយពាណិជ្ជកម្ម ការផ្សាយលក់ ការឧបត្ថម្ភ ផលិតផល ថ្នាំជក់ កន្លែង និង ពេល ប្រកួត កីឡា ដើម្បី ថែរក្សា ព្រឹត្តិការណ៍ កីឡា អោយមានសុវត្ថិភាព និងសុខភាពកីឡា ទស្សនិជន មន្រ្ដីកីឡា និង អ្នកស្ម័គ្រចិត្តដែលត្រូវបានការពារពីគ្រោះថ្នាក់ដែលបណ្ដាលមកពីការស្រូបផ្សែងបារី។
សូមបញ្ជាក់ថា ការប្រើប្រាស់ផលិតផលថ្នាំជក់បង្កជំងឺរាំរ៉ៃជាច្រើនដល់ទាំងអ្នកជក់ និងអ្នកស្រូបផ្សែងបារីពីគេដូចជា ជំងឺមហារីកសួត ជំងឺផ្លូវដង្ហើម ជំងឺស្ទះសរសៃឈាមបេះដូង ដាច់សរសៃឈាមខួរក្បាល ចំពោះស្រ្តីមានផ្ទៃពោះដែលស្រូបផ្សែងបារីពីគេបណ្ដាលអោយ កូនកើតមុនពេលកំណត់កើតមកមិនប្រក្រតី ឬកើតមកស្លាប់ជាដើម៕