
បើចាស់មិនទៅ ថ្មីក៏មិនមកដែរ
Atletico Madrid ហា៊នចំណាយ ១២០លានអឺរ៉ូដើម្បីចាប់យកខ្សែបំរើឆ្នើម Joao Felix ពីឥន្រ្ទីយ៍ក្រហម Benfica ក្នុងពេលដ៏ខ្លីខាងមុខនេះ។ យោងតាមសារព័តមាន Marca បានអោយដឹងថា Atletico កំពុងមានភាគរយច្រើនលើក្រុមមេឃខៀវ Manchester City ក្នុងការចុះកុងត្រានាំយក Joao Felix មករួមក្លឹបនៅរដូវកាលក្រោយ។
ខ្សែបំរើជនជាតិព័រទុយហ្គាល់រូបនេះត្រូវបានគេរាយការណ៏ថា បានធ្វើដំណើរទៅប្រទេសអេស្ប៉ាញកាលពីថ្ងៃច័ន្ទដើម្បីព្រមព្រៀងលើកិច្ចសន្យាជាមួយនិងក្រុមដែលមានរហ័សនាម Rojiblanco ហើយវានិងក្លាយជាការទិញដូរកីឡាករដែលចំណាយលុយច្រើនបំផុតក្នុងប្រវត្តិសាស្រ្តរបស់ក្លឹប។
ប៉ុន្តែទោះជាយ៉ានេះក្តី Joao Felix អាចនិងធ្វើដំណើរទៅទីក្រុង Manchester បន្តទៀតដើម្បីបើកការចរចារជាមួយក្រុមជើងឯកមេឃខៀវ ដែលហ៊ានចំណាយ ១២០លានអឺរ៉ូលើការដោះដូរនេះដែរ។
រឿងរ៉ាវមួយទៀតក្នុងការចាកចេញមកកាន់កីឡដ្ឋាន Wanda Metropolitano របស់ Joao Felix គឺទាក់ទងទៅនិងការផ្លាស់ទីរបស់ខ្សែប្រយុទ្ធជនជាតិបារាំង Antoine Griezmann ដែលកំពុងត្រូវបានក្លឹបអ្នកមានបុណ្យ FC Barcelona ចាប់អារម្មណ៏ចង់បានរូបគេជាខ្លាំង។
ក្លឹបជាច្រើនចាប់អារម្មណ៏ដណ្តើមយក Felix ព្រោះគេបង្ហាញទំរង់យ៉ាងល្អក្នុងក្របខ័ណ្ឌ Liga NOS របស់ព័រទុយហ្គាល់អោយឥន្ទ្រីក្រហម Benfica កាលពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីបាន ២០គ្រាប់ បញ្ចូលបាល់អោយដៃគូរស៊ុតសំរេចគ្រាប់បាល់បាន ១១លើក ក្នុងការបង្ហាញខ្លួន ៤៣លើកអោយក្រុម និងថ្មីៗនេះក៏បានបង្ហាញខ្លួនលើកដំបូងអោយឈុតធំជំរើសជាតិព័រទុយហ្គាល់ក្នុងព្រឹត្តិការណ៏ UEFA Nations League ទៀតផង៕