តូបចល័តប្រយុទ្ធគុន បានទៅដល់ប៉ុស្ត៍បាយ័នស្ទឹងមានជ័យហើយ
បើយោងទៅលើសេចក្តីជូនដំណឹងរបស់អ្នកប្រដាល់គុនខ្មែរ សេន ប៊ុនថេន នៅលើ Facebook ផ្ទាល់ខ្លួនបានឲ្យដឹងថា តូបចល័តលក់សំភារៈកីឡាគុនខ្មែរនឹងទៅលក់ដល់ស្ថានីយ៍ទូរទស្សន៍បាយ័នស្ទឹងមានជ័យ ជាមួយនឹងការបញ្ចុះតម្លៃពិសេសលើសំភារៈកីឡាប្រដាល់ទាំងអស់នៅស្តងចល័តប្រយុទ្ធគុន។ ដូចនេះនៅពេលដែលពុកម៉ែបងប្អូនចូលរួមទស្សនាការប្រកួតកីឡាគុនខ្មែរនៅទីនោះ សូមកុំភ្លេចជួយជាវសំភារៈទាំងនោះផង ដើម្បីលើកស្ទួយខោគុនខ្មែរយើង។
បើតាមការឲ្យដឹងរបស់អ្នកស្រី ឃីម សោភ័ណ្ឌ ដែលជាប្រពន្ធ សេន ប៊ុនថេន ធ្លាប់បានប្រាប់ឲ្យដឹងថា៖ រូបអ្នកស្រីផ្ទាល់ហើយនឹងប្តី មានបំណងចង់លក់សំភារៈគុនខ្មែរនៅគ្រប់ស្ថានីយ៍ទូរទស្សន៍ដែលប្រកួតកីឡាគុនខ្មែរ និងកន្លែងផ្សេងដ៏ទៀតដែលមានប្រកួតកីឡាគុនខ្មែរទាំងអស់នៅក្នុងប្រទេស។ ហើយចំពោះតម្លៃវិញគឺយកចំណេញតិចបំផុត ដោយគោលបំណងសំខាន់នោះគឺចង់ជួយផ្សព្វផ្សាយសំភារៈគុនខ្មែរ ពិសេសគឺខោគុនខ្មែរ ដែលរូបអ្នកស្រីផលិតដោយខ្លួនឯង៕