
កីឡាករហែលទឹកកូនខ្មែរកាត់បារាំងម្នាក់បំបែកកំណត់ត្រាកម្ពុជានៅកីឡាអាស៊ី
កីឡាករហែលទឹកជម្រើសជាតិកម្ពុជា កូសុងដឹ ឡាប៉ារង់អង់ត្វ័នម៉ាកាំងក្ដូឌ (Antoine) បាន បំបែកកំណត់ត្រាជាតិ ក្លាយជាកីឡាករកម្ពុជាដំបូង ដែលធ្វើបានថិរវេលា ២៦.៧៧វិនាទី លើវិញ្ញាសា ហែលបៀបផ្ងារ ៥០ម៉ែត្របុរស ។
សិទ្ធផលនៃការបំបែកកំណត់ត្រាជាតិ(National Record)នេះ គឺកីឡាករកូនកាត់ខ្មែរ-បារាំង Antoine ធ្វើបានក្នុងការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។
គួរដឹងដែរថា សូមបញ្ជាក់ថា សហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ចូនសមាសាភាពក្រុមកីឡាហែលទឹកជម្រើសជាតិ ចំនួន ០៦នាក់ រួមមាន :
១. លោក ហែម ថុនពន្លឺ គ្រូបង្វឹក
២. លោក ចេង ពិរោទ គ្រូជំនួយ
៣. លោក មនត្រស ផានសុវណ្ណអារុន កីឡាករ
៤. លោក ដឺ ឡាប៉ារ៉ង់ អង់ត្វ័ន កីឡាករ
៥. កញ្ញា សុខ វរល័ក្ខណ៍ កីឡាការិនី
៦. កញ្ញា ឃឺន ចន្ទចរិយា កីឡាការិនី