
ប្រធានក្លិបបឹងកេតចង់ឃើញគ្រប់ក្លិបអាជីពនៅកម្ពុជាមានសាលាបាល់ទាត់
អ្នកស្រី ពុធ ធីតា ប្រធានក្លិបកីឡាបាល់ទាត់បឹងកេត បានបង្ហាញការយល់ឃេីញមួយថា ក្លិបបាល់ទាត់នៅកម្ពុជា គួរតែមានសាលាបាល់ទាត់ដើម្បីបណ្ដុះបណ្ដាលក្មេងៗ។ អ្នកស្រីសង្កត់ធ្ងន់ថា សាលាបាល់ទាត់អាចជួយក្មេងៗចាកឆ្ងាយពីហ្គេម និងមានការសហការគ្នាជាក្រុមបានល្អ។
អ្នកស្រី ពុធ ធីតា សង្កត់ធ្ងន់បែបនេះ ” ៖គ្រប់ក្លិបអាជីពទាំងអស់នៅក្នុងលីគកំពូលកម្ពុជាយើង បើបានបើកសាលាបង្រៀនបាល់ទាត់រៀងរាល់សប្តាហ៍ទាំងអស់គ្នាមិនដឹងល្អយ៉ាងណាទេ ពីព្រោះក្នុងក្លិបនីមួយៗសុទ្ធសឹងតែមានគ្រូបង្ហាត់ដែលមានសមត្ថភាពច្បាស់លាស់ ជួយកូនៗ ក្មួយៗ ច្រើនណាស់ពីបាល់ទាត់ ចាកឆ្ងាយពីហ្គេម ការសហការជាក្រុមនៅទីលាន មិត្តភាព ការចែករំលែក ការគិតបានលឿនដោយមានភាពវៃឆ្លាត។ ហើយអ្វីដែលសំខាន់ ពួកគាត់គឺជាធនធានមួយដ៏សំខាន់សម្រាប់ប្រទេសជាតិយើង និងសំណូមពរដល់គ្រប់សាលារៀនគ្រប់ខេត្តក្រុង ផ្តល់នូវតារាងវាលស្មៅហាត់ដល់ប្អូនៗកុមារៗនិងយុវជនយើងមួយកម្រិតទៀតបើអាចទៅរួច។”