ប្រធានគ្រប់គ្រងបាល់ទាត់លីគទី២ត្រូវគេធ្វើឃាត
ប្រធានគ្រប់គ្រងបាល់ទាត់លីគទី២របស់កូឡុំប៊ីត្រូវបានបាញ់សម្លាប់ដោយអ្នកវាយប្រហារបន្ទាប់ពីក្លឹបរបស់លោកបានបរាជ័យកាលពីយប់ថ្ងៃសៅរ៍។
ពេលកើតហេតុ លោក Edgar P1aez កំពុងបើកឡានចេញពីកីឡដ្ឋាន Metropolitano de Techo ហើយត្រូវបានបុរសពីរនាក់ជិះម៉ូតូពណ៌ស។ បុរសអាយុ 63 បាញ់ចំនួន៤គ្រាប់ចំក និងលលាដ៍ក្បាល និងបានស្លាប់នៅមន្ទីរពេទ្យដោយសាររបួសធ្ងន់ធ្ងរ។
យោងតាមគេហទំព័រ El Tiempo អ្នកគ្រប់គ្រង២រូប ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានលើកឡើងថា ការស្លាប់របស់ Paez អាចពាក់ព័ន្ធនឹងការភ្នាល់កីឡា។
ដូចកាលពីសប្តាហ៍មុន ប្រធានផ្នែកបាល់ទាត់ Major Football Division (Dimayor) របស់ប្រទេសកូឡុំប៊ី លោក Fernando Jaramillo បានបញ្ជាក់នៅក្នុងបទសម្ភាសជាមួយ SEMANA ថា លីគបានទទួល ‘ការជូនដំណឹង’ ពីការគិតលទ្ធផលទុកជាមុន តែមិនបានបញ្ជាក់លម្អិតទេ៕