គ្រូថ្មី Norwich នឹងធ្វើរឿងពិសេសមួយមិនធ្លាប់មាននៅលីគកំពូលអង់គ្លេស
Norwich City បានសម្រេចតែងតាំងលោក Dean Smith ជាអ្នកចាត់ការថ្មីលើកិច្ចសន្យា២ឆ្នាំកន្លះ អមដោយលោក Craig Sakespeare ធ្វើជាជំនួយការផងដែរ។
លោក Smith បានចូលកាន់តំណែងជំនួសលោក Daniel Farke ដែលត្រូវបានបណ្ដេញចេញដោយ Norwich ខណៈក្រុមនេះមានតែ៥ពិន្ទុពីការប្រកួតកន្លងមក និងកំពុងស្ថិតនៅបាតតារាង។
ការប្រកួតលើកដំបូងរបស់បុរសវ័យ៥០ឆ្នាំរូបនេះ គឺត្រូវប៉ះក្រុមភ្ញៀវ Southampton នៅថ្ងៃទី២០ ខែវិច្ឆិកា។ ដូច្នេះលោកនឹងបង្កើតប្រវត្តិសាស្ត្រដំបូងគេនៅ Premier League ដោយប៉ះក្រុមគូប្រជែងដដែល តែនៅក្លិប២ផ្សេងគ្នា ក្នុងការប្រកួតជាប់ៗគ្នា។
ក្នុងរយៈពេល៣ឆ្នាំមុន លោក Smith បាននាំ Aston Villa ឡើងពី Championship ទៅ Premier Leageu និងឡើងដល់ផ្ដាច់ព្រ័ត្រ League Cup ថែមទៀត៕