អតីតមិត្តរួមក្រុម C.Ronaldo យល់ព្រមលក្ខណផ្ទាល់ខ្លួនផ្លាស់មកកាន់ Arsenal
ខ្សែបម្រើ Arther Melo បានយល់ព្រមលក្ខណផ្ទាល់ខ្លួនជាមួយ Arsenal ក្នុងការផ្លាស់មកកាន់ទឹកដីអង់គ្លេស បន្ទាប់ពីសមីខ្លួនជាអ្នកស្នើរសុំក្លឹបចាកចេញនៅរដូវរងារនេះ។
ខ្សែបម្រើរូបនេះបានបញ្ជាក់ពីការចាកចេញពីទីក្រុង Turin ក្នុងខែមករានេះ ដោយក្រុម Juventus បានបើកភ្លើងខៀវសម្រាប់ក្លឹបដែលចង់បានរូបគេជា អចិន្រ្ដៃដោយមិនទទួលសំណើរខ្ចីជើងនោះទេ ហើយ Juventus ក៏បានត្រៀមកីឡាករថ្មីមកជំនួសដែរនោះគឺ Frenkie De Jong របស់ FC Barcelona។
យ៉ាងណាមិញក្លឹបដែលបានដាក់សំណើរមុនគេគឺក្រុមកាំភ្លើងធំដើម្បីចុះហត្ថលេខាលើកីឡាករ Arthur ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ដោយក្រុមកាំភ្លើងធំសុខចិត្តបង់ថ្លៃឈ្នួលរបស់ខ្សែបម្រើពេញពោលគឺទទួលបានថ្លៃនឿយហត់ប្រមាណ១៦ម៉ឺន៨ពាន់ផោនក្នុងមួយសប្ដាហ៍ នៅក្លឹបបច្ចុប្បន្នរបស់គេ។
ហើយយោងតាមសារព័ត៍មាន 90minutes បានប្រាប់ថាក្លឹបនៅ Premier League កំពុងតែចាប់អារម្មណ៍លើ Rodrigo Bentancur ហើយនេះក៏អាចប៉ះពាល់សម្រាប់ Juventus ផងដែរ នៅពេលមានកីឡាករចង់ចាកចេញច្រើន។
អត្ថបទ ៖ Monsoon