អ្នកចាំទីថ្មី Chelsea ថាមិនខ្វល់ពីតម្លៃខ្លួនហើយនឹងខំប្រឹងឲ្យអស់ពីសមត្ថភាពដើម្បីជួយក្រុម
Chelsea បានសម្រេចធ្វើការទិញផ្ដាច់កុងត្រាអ្នកចាំទីអេស្ប៉ាញ Kepa Arrizabalaga ពីក្លឹប Athletic Bilbao ក្នុងតម្លៃឯតទគ្គកម្មប្រចាំពិភពបាល់ទាត់។
នៅក្នុងឱកាសបង្ហាញខ្លួនជាសមាជិកក្រុមតោខៀវជាផ្លូវការ Kepa បានឲ្យដឹងថា គេពិតរីករាយណាស់ដែលបានមកកាន់ទីនេះ ហើយក៏ជាការប្រកួតប្រជែងថ្មីមួយសម្រាប់រូបគេផងដែរ។ ចំពោះតម្លៃខ្លួនគេវិញគឺគេមិនខ្វល់ឡើយហើយគេនឹងខំប្រឹងឲ្យអស់ពីសមត្ថភាពដើម្បីជួយក្រុម។
តម្លៃដែលក្លឹបបានទិញផ្ដាច់កុងត្រារបស់ Kepa គឺ ៨០ លានអឺរ៉ូ។ តួលេខនេះ ធ្វើឲ្យកីឡាកររូបនេះ ក្លាយជាអ្នកចាំទីថ្លៃបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ បំបែកកំណត់ត្រាអ្នកចាំទីប្រេស៊ីល Allisson ដែល Liverpool បានផ្ទេរពី Roma ក្នុងតម្លៃ ៦៥ លានផោន។
ការនាំចូល Kepa មកកាន់ Chelsea ក្រោយពេលដែលអ្នកចាំទីបែលហ្សិក Thibaut Courtois ចាកចេញទៅកាន់ Real Madrid ក្នុងតម្លៃ៣៥លានអឺរ៉ូ។