Pogba និង Shaw ស៊ុតម្នាក់១គ្រាប់ឲ្យ Man UTD ស៊ី Leicester ២-១ បើកឆាក Premier League (មានវីដេអូ)
Manchester United ឆក់បាន៣ពិន្ទុនៅថ្ងៃបើកឆាកក្របខណ្ឌ Premier League រដូវកាល២០១៨/២០១៩ តាមរយៈជ័យជម្នះ២ទល់នឹង១លើ Leicester City កាលពីយប់មិញនៅទីលាន Old Trafford។
ខ្សែបម្រើ Paul Pogba ជាអ្នកស៊ុតបើកឆាកឲ្យក្រុមម្ចាស់ផ្ទះបិសាចក្រហមនៅនាទីទី៣ដោយបាល់ពិន័យ១១ម៉ែត្រ មុនពេលខ្សែការពារ Luke Shaw បន្ថែមបានមួយគ្រាប់ទៀតនៅនាទីទី៨៣។ លុះចូលដល់នាទី៩០បូក២ ទើប Jamie Vardy វាយបកបានមួយគ្រាប់វិញឲ្យ Leicester City។
ទស្សនាវីដេអូហាយឡាយ៖
https://www.youtube.com/watch?v=05AlbmrV9Ow