Pochettino អាចនឹងវិលទៅ Ligue 1 វិញ
មានរយៈពេលជិត២ខែមកហើយដែលលោក Mauricio Pochettino បានចាកចេញពី Paris Saint Germain។ យ៉ាងណា ប្រភពពីសារព័ត៌មានចំនួនរាយការណ៍ថា អតីតអ្នកចាត់ការ Tottenham អាចនឹងវិលទៅ Ligue 1 ខណៈក្លិប Nice ចង់ចរចាតែងតាំងជាគ្រូបង្គោលថ្មីរបស់ពួកគេ។
ព័ត៌មាននេះផ្ទុះឡើងបន្ទាប់ពីក្លិប Nice ទំនងដកតំណែងពីគ្រូបង្គោល Lucien Favre ដែលធ្វើមិនបានល្អក្នុងការប្រកួតកន្លងមក។ ជាក់ស្ដែងក្រុមនេះ ឈ្នះតែ២លើក និងស្មើ២ ហើយចាញ់៤ប្រកួត ឈរនៅលេខលេខ១៣ មាន៨ពិន្ទុ។ ជាលទ្ធផលមិនល្អ បើធៀបទៅនឹងការផ្ទេរកីឡាករល្អៗចូល ដូចជាអ្នកចាំទី Kasper Schmeichel និង Aaron Ramsey ចូលរួមក៏ដោយ។
សម្រាប់លោក Pochettino បានចាកចេញពី PSG មុនបើករដូវកាល២០២២/២០២៣ និងជំនួសវិញដោយអតីតគ្រូបង្គោល Lille លោក Christophe Galtier៕