អ្នកចាំទី Thibaut Courtois ថា Real Madrid គឺជាក្លឹបដែលខ្លួនចង់បង្ហាញខ្លួនជាមួយយូរមកហើយ
កាលពីម្សិលមិញ Real Madrid ទិញបានអ្នកចាំទី Thibaut Courtois ពី Chelsea តម្លៃ៣៥លានអឺរ៉ូ។ ខណៈប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញបានរាយការណ៍ថា ក្រុមរហស្សនាមអធិរាជសនឹងងបង់ប្រាក់ ៣៥លានអ៊ឺរ៉ូដំបូងសម្រាប់ Courtois ដែលត្រៀមខ្លួនចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៦ឆ្នាំ។
ថ្លែងក្នុងការបង្ហាញខ្លួននាកីឡដ្ឋាន Santiago Bernabeu អតីតសមាជិក AT Madrid បានឲ្យដឹងថា ខ្ញុំមិនដែលថើបផ្លាកសញ្ញាក្លឹបណាទេពីមុនមក ប៉ុន្តែថ្ងៃនេះខ្ញុំថើបវានៅទីនេះ ព្រោះនេះគឺជាក្លឹបដែលខ្ញុំតែងតែចង់មកលេងជាមួយ។
គួរបញ្ចាក់ថា Real Madrid បានព្រមព្រៀងជាមួយ Chelsea ក្នុងការផ្ទេរ Thibaut Courtois តាមលក្ខខណ្ឌផ្ទាល់ខ្លួន ដែលផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ Mateo Kovacic នឹងចូលរួមជាមួយក្រុមតោខៀវនៅលើកិច្ចសន្យាខ្ចីរយៈពេលវែង។
កីឡាករវ័យ២៦ឆ្នាំ លេងបាន១៥៤ដងឱ្យ Chelsea ក្រោយពីបានមកដល់ទឹកដី Stamford Bridge ក្នុងឆ្នាំ ២០១១ ដោយរក្សាសំណាញ់ទីបាន៥៨ដងផងដែរ។