ខ្សែប្រយុទ្ធជប៉ុន Kyogo Furuhashi តកុងត្រាថ្មីនៅ Celtic
ខ្សែប្រយុទ្ធជប៉ុន Kyogo Furuhashi បានចុះកិច្ចសន្យាថ្មីរយៈពេល៤ឆ្នាំជាមួយ Celtic និងបាននិយាយថា ពិតជារំភើបក្នុងការរួមចំណែកឈ្នះពានរង្វាន់ក្នុងស្រុកចំនួន៣។
កីឡាករវ័យ២៨ឆ្នាំរូបនេះបានរកគ្រាប់បាល់បញ្ចូលទីបាន៥៤គ្រាប់ក្នុង៨៣ប្រកួតចាប់តាំងពីបានមកដល់ Celtic Park ពីក្លិប Vissel Kobe ក្នុងឆ្នាំ២០២១ ។
Kyogo ត្រូវបានគេរំពឹងថា អាចទៅអតីតអ្នកចាត់ការ Ange Postecoglou ទៅ Tottenham Hotspur ។ ប៉ុន្តែបានប្រាប់គេហទំព័ររបស់ Celtic ថាកំពុង កំពុងរង់ចាំធ្វើការជាមួយអ្នកចាត់ការ Brendan Rodgers៕