នាយកក្លិបបិសាចក្រហមយល់ព្រមយកសំណើរទិញ Haaland ទៅពិចារណាម្តងទៀត!
(BC-99)
ការទិញកីឡាករ Borussia Dortmund – Erling Haaland បានក្លាយជាប្រធានបទថ្មីឡើងវិញសម្រាប់បិសាចក្រហម Manchester United ខណៈដែលនាយករបស់ក្លិបនេះនៅតែប្រយ័ត្នប្រយែងក្នុងការចំណាយលុយ។
សារព័ត៌មានពីចក្រភពអង់គ្លេសបានរាយការណ៍ថាក្រុមប្រឹក្សាភិបាលនៅ Old Trafford នឹងឆ្លើយតបចំពោះសំណើរដែលចង់បានកីឡាករថ្មីមួយចំនួនដែលរួមមានទាំង Haaland ដែរនោះដោយត្រូវឆ្លងកាត់ការវាយតម្លៃជាមុនសិនថាតើកីឡាករន័រវេសគឺជាជម្រើសដែលអាចទទួលយកបានទេប្រសិនបើក្លិបត្រូវចំណាយថវិការហួសប្រមាណនោះ?។
United ក៏ដូចជា Man City និង Chelsea សុទ្ធតែកំពុងតាមយកស្នាមហត្ថលេខារបស់ Haaland ដែលស៊ុតបានចំនួន ៤៩ គ្រាប់ក្នុង ៥២ ប្រកួតសម្រាប់ Dortmund ចាប់តាំងពីបានផ្លាស់ពី RB Salzburg ក្នុងខែមករាឆ្នាំ ២០២០ ។
សារព័ត៌មានខាងលើបានរំលេចបន្ថែមទៀតថាតារាឆ្នើមរបស់ក្រុមមាន់ខ្នាយមាស Harry Kane ក៏ស្ថិតនៅក្នុងបញ្ជីនៃការចង់បានរបស់ក្រុមបិសាចក្រហមដែរបើទោះជាកីឡាកររូបនេះមានតម្លៃខ្លួនលើសពី ១២០ លានផោនក៏ដោយ។