Gerrard ក្លាយជាគ្រូបង្គោលក្លិបនៅអារ៉ាប៊ីសាអ៊ូឌីត
អតីតខ្សែបម្រើជម្រើសជាតិអង់គ្លេស និង Liverpool លោក Steven Gerrard ត្រូវបានតែងតាំងជាគ្រូបង្គោលក្លិប Al Ettifaq នៃក្របខណ្ឌកំពូលអារ៉ាប៊ីសាអូឌីត។
គ្រូបង្វឹកអាយុ៤៣ឆ្នាំធ្លាប់បានបដិសេធសំណើកាលពីមុនដែរ។
Gerrard បានអវត្តមានពីការងារចាប់តាំងពីត្រូវបានបណ្តេញចេញពីតំណែងជាអ្នកចាត់ការ Aston Villa កាលពីខែតុលាឆ្នាំមុន។
Al Ettifaq ឈរនៅលេខរៀងទី៧ក្នុងក្របខន្ឌ Saudi Pro League ដែលមាន១៦ ក្រុមកាលពីរដូវកាលមុន៕