មកដឹងអត្ថន័យឡូហ្គោ Cambodian Premier League
ក្រុមហ៊ុន Cambodian Premier League បានរៀបចំពិធីប្រកាសឡូហ្គោសម្រាប់ក្របខណ្ឌ Cambodian Premier League នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ក្រោមវត្តមានលោក Saito Satoshi និងតំណាងក្លិបទាំង៨។
Premier គឺជាពាក្យកម្រិតខ្ពស់មួយ និងធ្វើឲ្យអ្នកទស្សនាចាប់អារម្មណ៍ពាក្យនេះ។ ដូចភាគច្រើនគេដឹងហើយថា English Premier League ជាការប្រកួតដ៏ធំមួយអ៊ីចឹង បើដាក់ពាក្យថា Premier League វាទាក់ទាញអ្នកគាំទ្រ។
អក្សរបង្ហាញពីការរួមរួម ភាពជាអាជីព ការច្នៃប្រឌិត និងប្រកួតប្រជែងដើម្បីអ្វីដែលថ្មី។
ឡូហ្គោនេះត្រូវបានដំណើរការរៀបចំរយៈពេល៨ខែ។
ពណ៌ខ្មៅជានិមិត្តសញ្ញាតំណាងអោយសាជីវកម្មនិងការយល់ឃើញនៃគំនិតឆ្នែប្រឌិតថ្មីៗ។
ពណ៌ក្រហមនៃ (លីគទី១) League 1 ត្រូវបានបំផុសគំនិតដោយទង់ជាតិកម្ពុជា ហើយក៏ជាសញ្ញានៃព្រះអាទិត្យរះ និងការតាំងចិត្ត។
ពណ៌បៃតងនៃ (លីគទី២) League 2 តំណាងឱ្យយុវជន ការដុះពន្លកនៃដើមឈើ និងអ្វីៗដែលចាប់ផ្តើមថ្មី។
លើសពីនេះទៅទៀតរូបស្រមោលទាំងអស់នៅក្នុងរូបសញ្ញាត្រូវបានបំផុសគំនិតដោយរូបស្រមោលរបស់ខ្មែរ បន្ថែមពីលើនិមិត្តរូបនៃទឹកដីកម្ពុជា៕