Sevilla ដកតំណែងគ្រូបង្គោលដែលនាំក្រុមឈ្នះ Europa League
Sevilla បានបញ្ចប់តំណែងគ្រូបង្គោល Jose Luis ក្រោយរកបានជ័យជម្នះតែ២ដងពីការប្រកួត៨លើកដំបូងនៅ La Liga រដូវកាលនេះ។
គ្រូបង្វឹកវ័យ៦២ឆ្នាំត្រូវបាន Sevilla តែងតាំងជាគ្រូបង្គោល ក្នុងខែមីនា ឆ្នាំ២០២៣ នេះ និងបាននាំក្រុមមានមូលដ្ឋាននៅតំបន់ Andalusia ឈ្នះជើងឯក Europa League ជាលើកទី៧។
Sevilla បច្ចុប្បន្នស្ថិតនៅលេខ១៤ មាន៨ពិន្ទុពីលើតំបន់កាត់ចោល២ពិន្ទុ៕