ក្រុមជ័យវរ្ម័នទី៧ស្គាល់បរាជ័យលើកដំបូងក្នុងជើងឯកវិទ្យាល័យ
ក្រុមវិទ្យាល័យជ័យវរ្ម័ន ទី៧ បានរងបរាជ័យ លើកដំបូងក្នុងការប្រកួតជើងឯកវិទ្យាល័យ រដូវកាល២០២៣ ក្រោយចាញ់ក្រុមវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ច្បារអំពៅ ដោយលទ្ធផល១ទល់នឹង២ កាលថ្ងៃសៅរ៍ ទី០៧ ខែតុលា។
បរាជ័យរបស់ក្រុមវិទ្យាល័យជ័យវរ្ម័នទី៧ ក៏បានរុញក្រុមច្បារអំពៅឡើងទៅកាន់កំពូលតារាងលើកដំបូងដែរ។
សរុបការប្រកួត៦សប្ដាហ៍ ច្បារអំពៅមាន១៥ពិន្ទុ, ក្រុមវិទ្យាល័យឥន្ទ្រទេវី ឈរលេខ២ មាន១៤ពិន្ទុ និងក្រុមវិទ្យាល័យជ័យវរ្ម័នទី៧ នៅលេខ៣ មាន១៣ពិន្ទុស្មើក្រុមលេខ៤ វិទ្យាល័យឫស្សីកែវ៕