
Real ចង់ទិញ Haaland ២ឆ្នាំទៀត
Erling Haaland ទើបតែចូលរួមជាមួយ Manchester City ទេ ប៉ុន្តែ Real Madrid ចង់ទិញខ្សែប្រយុទ្ធជម្រើសជាតិន័រវេរូបនេះទៅក្នុងរយៈពេល២ឆ្នាំខាងមុខ។
ក្រុមជើងឯក UEFA Champions League គ្រោងចាយ១៥០លានអឺរ៉ូដើម្បីនាំយកអតីតតារាស៊ុត Borussia Dortmund ទៅកីឡដ្ឋាន Santiago Bernabeu។
Man City បានចាយ៦០លានអឺរ៉ូទិញយក Haaland ពី Dortmund ដោយចងកុងត្រាដល់ឆ្នាំ២០២៧។ សារព័ត៌មាន AS រាយការណ៍ថា Real Madrid បានរៀបគម្រោងរួចស្រេចហើយ៕