Xavi ចង់វ៉ៃចេញ Lewandowski និង កីឡាករមួយចំនួនទៀត
FC Barcelona អាចនឹងលក់ចេញកីឡាករមួយចំនួន រួមទាំងខ្សែប្រយុទ្ធ Robert Lewandowski ដែលធ្លាក់ជើង និងបាត់បង់ប្រជាប្រិយភាពចំពោះគ្រូបង្គោល Xavi Hernandez។
ក្រោយចប់ការប្រកួតទល់ Almeria ក្នុងជុំទី១៨ នៃក្របខណ្ឌ La Liga លោក Xavi មិនសូវសប្បាយចិត្តចំពោះឥរិយាបទកីឡាករជាច្រើនដែលក្នុងនោះក៏មាន Lewandowski ដែរ ដែលលេងមិនបានល្អ។ គ្រូបង្វឹកជនជាតិអេស្ប៉ាញនៅតែមិនសប្បាយចិត្ត ទោះឈ្នះ Almeria ៣ទល់នឹង២ ដោយចង់ឱ្យកូនក្រុមប្រឹងខ្លាំងជាងហ្នឹងទៀត។
ដើមរដូវកាល២០២៣/២០២៤ Lewandowski ធ្វើមិនសូវបានល្អទេ ដោយ២១ប្រកួតកន្លងមកពីគ្រប់កម្មវិធី គេរកបានតែ៩គ្រាប់ប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ មិត្តរួមក្រុមជុំវិញខ្លួនរបស់គេ ក៏មិនសូវល្អដូចគ្នា៕