ជួន ចាន់ចាវ វះកាត់ជង្គង់ជោគជ័យ
ខ្សែការពារភ្នំពេញក្រោន ជួន ចាន់ចាវ ទទួលបានការវះកាត់របួសជង្គង់ ដោយជោគជ័យហើយកាលពីយប់ថ្ងៃអាទិត្យ ទី២៤ ខែធ្នូ ឆ្នាំ២០២៣។
លោក លី ហៀង អគ្គលេខាធិការភ្នំពេញក្រោន ប្រាប់ថា ស្ថានភាពរបស់ជួន ចាន់ចាវ នាពេលនេះប្រសើរខ្លះហើយ ក្រោយទទួលការវះកាត់របួសកជើងស្ដាំកាលពីយប់មិញ។ យ៉ាងណា លោកថា ចាន់ចាវ ត្រូវសម្រាករយៈពេលវែង។
គួរដឹងដែរថា ចាន់ចាវ បានរងរបួសជង្គង់ធ្ងន់ធ្ងរក្នុងនាទី៤៨អំឡុងជំនួប Cambodian Premier League រវាងភ្នំពេញក្រោន និងអាយអេសអាយដង្កោសែនជ័យ ដែលពេលនោះគេព្យាយាមចូលជែងយកតែ តែក៏ទុចជើងរបួសខ្លួនឯង៕