ខ្សែប្រយុទ្ធ Emiliano Sala ផ្ញើសារដ៏តក់ស្លុតចុងក្រោយទៅកាន់មិត្តភ័ក្ដិមុនពេលយន្តហោះបាត់ខ្លួន
ខ្សែប្រយុទ្ធចំណូលថ្មី និងជាកីឡាករថ្លៃជាងគេរបស់ Cardiff City គឺ Emiliano Sala បានបាត់ខ្លួនជាមួយយន្តហោះ ដែលកំពុងធ្វើដំណើរ ចន្លោះប្រទេសបារាំងនិងទីក្រុង Cardiff ប្រទេសវេលស៍។
សារព័ត៌មានអាហ្សង់ទីន Ole បានបញ្ចេញខ្សែសំឡេងសារ WhatsApp ដែល Sala បានផ្ញើទៅមិត្តភ័ក្ដិ ពេលដែលគេកំពុងភិតភ័យលើយន្តហោះដោយបាននិយាយថា “សុខសប្បាយទេ? ប្រសិនជាពួកឯងមិនបានឃើញព័ត៌មានបន្ថែមនៅរយៈពេល១ម៉ោងកន្លះទៀត ត្រូវរកគេមកជួយរកខ្ញុំ… ពេលនេះខ្ញុំខ្លាចខ្លាំងណាស់”។
កីឡាករជនជាតិអាហ្សង់ទីន ត្រូវរាយការណ៍ថាជាម្នាក់ក្នុងចំណោម២នាក់ដែលស្ថិតនៅលើយន្តហោះ Piper Malibu ដែលបានបាត់ដាននៅ Alderney ក្នុងកោះ Channel Islands កាលពីយប់ថ្ងៃចន្ទទី២១ខែមករាឆ្នាំ២០១៩។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ដោយឡែក Cardiff City អះអាងថាពួកគេកំពុងស្វែងរកការបញ្ជាក់ឱ្យច្បាស់អំពីរឿងហេតុដែលបានកើតឡើង។ ខ្សែប្រយុទ្ធ Emiliano Sala បានមកចូលរួមជាមួយ Cardiff City ដោយផ្ទេរចេញពី ក្លិប បារាំង Nantes ក្នុងតម្លៃ ១៧លានអឺរ៉ូ៕