សប្តាហ៍មុន Aguero ជាខ្សែប្រយុទ្ធរកបានពិន្ទុច្រើនជាងគេនៅ Fantasy Premier Leaue ចុះសប្តាហ៍នេះតើជាកីឡាកររូបណាវិញ?
ដោយសារតែ Liverpool កំពុងតែមានទម្រង់លេងល្អនិងអាចរកគ្រាប់បាល់បញ្ចូលទីបានដោយមិនលំបាកនៅក្នុងផ្ទះរបស់ខ្លួន ទើបមានការណែរនាំអោយរើសយក Salah ជាប្រធានក្រុមនៅក្នុងការលេង Fantasy Premier League ខណៈដែលក្រុមហង្សក្រហមនិងត្រូវប្រកួតជាមួយនិង Brighton នៅសប្តាហ៍ទី៣នេះ។
Aguero ដែលរកគ្រាប់បាល់ Hat Trick កាលពីសប្តាហ៍មុននៅពេលដែល Manchester City បានផ្តួលក្រុម Huddersfild ៦-១ ក៏នៅតែជាជម្រើសរបស់ប្រិយ៍មិត្តយករូបគេជាប្រធានក្រុមផងដែរ។
កីឡាករដែលលោកអ្នកមិនគួរមើលរំលងគឺខ្សែការពាររបស់ Chelsea Alonso ដែលរូបគេអាចនិងស៊ុតបាល់បញ្ចូលសំណាញ់ទីរបស់គូប្រកួតគឺ Newcastle បាន។
តែអ្វីៗមិនទៀងទាត់ឡើយ ហើយនេះគ្រាន់តែការព្យាករណ៍របស់ MSR តែប៉ុណ្ណោះ សូមយកទៅពិចារណានិងតាមដានបន្ថែមទៀតដើម្បីអោយ Club របស់អ្នកក្នុងក្របខ័ណ្ឌ Fantasy Premier League កាន់តែមានពិន្ទុខ្ពស់បន្ថែមទៀត។