ManU, ManCity, Chelsea, Arsenal, Liverpool, Spur នៅតែជាប្រធានបទសំខាន់សំរាប់ Premier League សប្តាហ៌ទី០៣នេះ
២សប្តាហ៌កន្លងមក ក្រុមខ្លាំងទាំង៦មិនមែនជាក្រុមដែលស្ថិតនៅលំដាប់ Top Six ទាំងអស់នោះទេ។ ជាក់ស្តែងដូចជា Arsenal ២ប្រកួតមិនដែលឈ្នះ ស្ថិតនៅលេខរៀងទី១៧បណ្តោះអាសន្ន ហើយបិសាចក្រហមក៏មិនសូវកាក់កបអីដែរទេ ២ប្រកួត ឈ្នះ១ ចាញ់១ នៅលេខរៀងទី៩បណ្តោះអាសន្នដូចគ្នា។ ចំណែកឯក្រុមខ្លាំង៤ផ្សេងទៀតដូចជា Spur, ManCity, Chelsea, Liverpool ដែលធ្វើបានល្អកំពុងឈរលេខតាមលំដាប់លំដោយពី១-៥។
ចាប់ថ្ងៃសៅរ៌ ទី ២៤ ខែសីហានេះទៅ ២០ក្រុមនៅ Premier League និងចេញប្រកួតនៅសប្តាហ៌ទី០៣ជាបន្តទៀត ដើម្បីស្វែងរក៣ពិន្ទុយកមកសន្សំបន្ថែម។ ខាងក្រោមជាតារាងការប្រកួតសប្តាហ៌ទី០៣របស់ក្របខណ្ឌ Premier League និងគូរដែលត្រូវចាក់ផ្សាយបន្តផ្ទាល់នៅស្ថាប័ន CBS :
សប្តាហ៌នេះ Admin មានប្រវត្តិជួបគ្នា៥លើកចុងក្រោយ និង សាកល្បងទស្សន៌ទាយលទ្ធផលទាំង៣គូរដែលមានផ្សាយលើកញ្ចក់ទូរទស្សន៌ជូនដល់ប្រិយមិត្តផងដែរ។
ប្រវត្តិជួបគ្នា៥លើកចុងក្រោយ Arsenal vs West Ham
22.04.2018 Arsenal 4 – 1 West Ham
20.12.2017 Arsenal 1 – 0 West Ham
14.12.2017 West Ham 0 – 0 Arsenal
06.04.2017 Arsenal 3 – 0 West Ham
04.12.16 West Ham 0 – 3 Arsenal
គូរនេះ Admin ទស្សន៌ទាយថា: Arsenal 3 – 1 West Ham
ប្រវត្តិជួបគ្នា៤លើកចុងក្រោយ Liverpool vs Brighton
13.05.2018 Liverpool 4 – 0 Brighton
02.12.2017 Brighton 1 – 5 Liverpool
19.02.2012 Liverpool 6 – 1 Brighton
22.09.2011 Brighton 1 – 2 Liverpool
គូរនេះ Admin ទស្សន៌ទាយថា: Liverpool 3 – 0 West Ham
ប្រវត្តិជួបគ្នា៥លើកចុងក្រោយ Newcastle vs Chelsea
13.05.2018 Newcastle 3 – 0 Chelsea
28.01.2018 Chelsea 3 – 0 Newcastle
02.12.2017 Chelsea 3 – 1 Newcastle
14.02.2016 Chelsea 5 – 1 Newcastle
26.09.2015 Newcastle 2 – 2 Chelsea
គូរនេះ Admin ទស្សន៌ទាយថា: Newcastle 0 – 2 Chelsea
គួរបញ្ចាក់ថា គិតត្រឹមសប្តាហ៌ទី០២កន្លងមកមានតែបួនក្រុមប៉ុណ្ណោះដែលមិនទាន់មានពិន្ទុរាប់និងគេ បានន័យថាចាញ់ទាំងពីរប្រកួតបើកឆាក មានដូចជា Arsenal, Fulham, West Ham, Huddersfield Town៕