United ប្រជែងគ្នាជាមួយតោខៀវដណ្តើមយកខ្សែការពារ Sevilla
(BC-99)
Manchester United បានប្រឡូកខ្លួនក្រៅសង្វៀន Premier League ដើម្បីដណ្តើមយកខ្សែការពារកណ្តាល Jules Kounde របស់ Sevilla ឱ្យបាននៅឆ្នាំ ២០២២ នេះ។
សារព័ត៌មាននៅក្នុងប្រទេសអេស្ប៉ាញបានចុះផ្សាយយ៉ាងគគ្រឹកគគ្រេងថាក្រុមបិសាចក្រហម Manchester United នៅ Premier League កំពុងចរចាបំពេញលក្ខខណ្ឌនៃការដោះដូរដែលមានតម្លៃ ៧០ លានផោនជាមួយនិងក្លិប Sevilla នៅ La Liga ។ ទោះបីជាមាន Raphael Varane ដែលទិញបានពី Real Madrid ក៏ដោយក៏បិសាចក្រហមនៅតែខ្វះចន្លោះរនាំងការពារកណ្តាលរបស់ខ្លួនដែលតែងតែមានការស៊ុតបញ្ចូលទីស្ទើរគ្រប់ការប្រកួតមិនថានៅ Old Trafford ឬទីកន្លែងផ្សេង។
ថ្នាក់ដឹកនាំកំពូលៗរបស់ Man Utd ដែលក្នុងនោះមានលោក Ole ជាអាទិ៍សុទ្ធតែមានជំនឿថា Kounde អាចបំពេញចំនុចខ្វះខាតទាំងនេះបាន។ តែការចង់បានកីឡាកររូបនេះក៏មិនមែនជាការងាយស្រួលឡើយត្បិតអីរូបគេក៏ឋិតចំផ្ទាំងស៊ីបរបស់ តោខៀវ Chelsea ដែលចង់បានរូបគេអស់រយៈពេល២រដូវកាលកន្លងមកហើយ។