
អតីត U19 ជម្រើសជាតិ ចាន់ សុភា លេចមុខហាត់នៅនគរបាលជាតិ
អតីតខ្សែបម្រើជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ ចាន់ សុភា បានលេចមុខក្នុងការហ្វឹកហាត់របស់ក្រុមបាល់ទាត់នគរបាលជាតិ។
កីឡាករវ័យ២០ឆ្នាំទើបចាកចេញពីអង្គរថាយហ្គឺរក្រោយដាច់រដូវកាល២០២២ តែមិនទាន់ច្បាស់ថា គេនឹងចូលរួមជាមួយនគរបាលជាតិ ឬគ្រាន់តែជាការធ្វើតេស្ដឬយ៉ាងណាទេ។
គួររំឭកថា ចាន់ សុភា ធ្លាប់ហ្វឹកហាត់នៅក្រុមថ្នាលបឹងកេត និងធ្លាប់លេងនៅអគ្គិសនីកម្ពុជា, វេស្ទើនភ្នំពេញ, ណាហ្គាវើលដ៍ និងចុងក្រោយអង្គរថាយហ្គឺរ។ គេបានរួមចំណែកជួយ U19 កម្ពុជាឈ្នះថៃ ឡើងទៅជុំចុងក្រោយ AFC U19 Championship 2020 ផងដែរ៕