Real ប៉េឈ្នះ Valencia ឡើងផ្ដាច់ព្រ័ត្រ Spanish Super Cup
Real Madrid បានយកឈ្នះ Valencia ដោយបាល់ប៉េណាល់ទីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Spanish Super Cup នៅកីឡដ្ឋាន King Fahd ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។
ការស៊ុតបាល់ប៉េណាល់ទីរបស់ Karim Benzema បានធ្វើឱ្យម្ចាស់ជើងឯកទ្វីបអឺរ៉ុប និង La Liga នាំមុខមុន ប៉ុន្តែ Samuel Lino បានតាមស្មើវិញបន្ទាប់ពីចប់វគ្គទី១។
ក្រុមអធិរាជសបានឈ្នះការស៊ុតបាល់ប៉េណាល់ទីក្នុងលទ្ធផល ៤-៣ ខណៈ Eray Comert និង Jose Gaya ទាត់មិនចូលសម្រាប់ Valencia។
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមួយគូទៀត Real Betis ត្រូវប៉ះ Barcelona នឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣នេះ។
Courtois បាននិយាយថា “ជាក់ស្តែងក្នុងនាមជាអ្នកចាំទី អ្នកត្រូវតែសិក្សាពីការស៊ុតបាល់ប៉េណាល់ទី។”