Lukaku ពិបាកចិត្តមិនដឹងមិនដឹងគួរជ្រើសក្លឹបមួយណា?
នាយកប្រតិបត្តិរបស់ក្រុមបាល់ទាត់ Inter Milan លោក Giuseppe Marotta បាននិយាយថា ដំណើរការចង់បានខ្សែប្រយុទ្ធ Romelu Lukaku កំពុងស្ថិតក្នុងគំរោងដែលបានរៀបចំល្អណាស់។
ខ្សែប្រយុទ្ធជនជាតិប៊ែលស្ស៊ិករូបនេះ រំពឹងថាមានភាគរយច្រើនក្នុងការផ្លាស់ចេញពីកីឡាដ្ឋាន Old Trafford ដើម្បីមកលេងអោយក្រុមពស់យក្សនៅសប្តាហ៍ក្រោយនេះតែម្តង ស្របពេលដែលបច្ចុប្បន្នជំរើសខ្សែប្រយុទ្ធជួរមុខដែលលោក Ole Gunnar Solskjaer រៀបចំគឺ Marcus Rashford ជាជំរើសដំបូង។
តំលៃនៃការផ្លាស់ប្តូរនៅមានភាពមន្ទិលច្រើន ប៉ុន្តែបើយោងតាមសារព័តមានក្នុងប្រទេសអ៊ីតាលីបានចេញផ្សាយថា លោក Antonio Conte ដែលជាអ្នកចាត់ការថ្មីរបស់ Inter ហ៊ានចំណាយជាង ៦៥លានផោនលើខ្សែប្រយុទ្ធរូបនេះ ខណៈដែលរូបនៅសល់កុងត្រាជាមួយបិសាចក្រហមដល់ឆ្នាំ ២០២២ ឯណោះ។
គួរបញ្ចាក់ថា ជ័យជំនះរបស់ Manchester United ២-០ លើ Perth Glory ក្នុងដំណើរប្រកួតទស្សនាចរណ៏វិស្សមកាល កាលពីថ្ងៃសៅរ៏កន្លងទៅ Lukaku មិនបានបង្ហាញខ្លួនឡើយ។ រដូវកាលមុនរូបគេរកបាន ១៥គ្រាប់ពីគ្រប់ការប្រកួតទាំងអស់ ដោយបញ្ចប់រដូវកាលជាមួយបិសាចក្រហមត្រឹមចំណាត់ថ្នាក់ទី៦៕