Messi រកបានមួយគ្រាប់ក្នុងប្រកួតជាថ្មីសម្រាប់ PSG ក្រោយវិលពី World Cup
Lionel Messi បានស៊ុតបញ្ចូលទីក្នុងការប្រកួតដំបូងរបស់គេសម្រាប់ Paris St-Germain ចាប់តាំងពីឈ្នះ World Cup ជាមួយអាហ្សង់ទីន។ គេទាត់ចូលមួយគ្រាប់ និងជាគ្រាប់ទី២របស់ PSG ក្នុងសំណាញ់ Angers ការប្រកួត Ligue 1 នៅថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣។
Hugo Ekitike បានស៊ុតបាល់បើកឆាកមុនពេល Messi បានបង្កើនប្រៀបរបស់ PSG ទ្វេដង។
Messi បានបញ្ចប់ទីពីការបញ្ជូនបាល់ដោយ Nordi Mukiele។
Neymar រកបានមួយគ្រាប់ដែរ តែ off-side។
PSG មាន៤៧ពិន្ទុពីការប្រកួត១៨លើនាំមុខ៦ពិន្ទុកំពូលតារាង Ligue 1 បន្ទាប់ពីក្រុមលេខ ២ Lens បានត្រឹមស្មើ ២-២ នៅ Strasbourg៕