
Man City ទម្លាក់ Arsenal ពី FA Cup
Manchester City ទម្លាក់ Arsenal ក្នុងជុំទី៤ពានរង្វាន់ FA Cup ដោយលទ្ធផល១ទល់នឹង០។ ខ្សែការពារ Nathan Ake ជាអ្នករកបានគ្រាប់ជ័យជម្នះនេះ។
លោក Guardiola បាននិយាយថា “ពួកយើងពិតជាមានភាពប្រសើរជាងមុននៅក្នុងតង់ទីពីរ។ Arsenal បានបោះជំហានទៅមុខ។ វាគឺជាការប្រកួតដ៏តឹងតែងមួយ ហើយអ្នកដឹងថាក្រុមរបស់ពួកគេល្អប៉ុនណា។”
ក្រុមទាំង២នឹងប៉ះគ្នាជាថ្មី គឺនៅ Premier League នាទឹកដីរបស់ Arsenal ថ្ងៃទី១៥ ខែកុម្ភៈ