លោក Roberto Mancini បន្តដឹកនាំ អ៊ីតាលី ២៨ប្រកួតជាប់គ្នាមិនដែលចាញ់
បន្ទាប់ពីលោក Roberto Mancini បានជួយឲ្យក្រុម អ៊ីតាលី ឈ្នះលើក្រុម ទួរគី ៣ទល់០ ក្នុងថ្ងៃបើកឆាក យូរ៉ូ ២០២០ បានធ្វើឲ្យលោកបង្កើនកំណត់ត្រា ២៨ប្រកួតមិនទាន់ស្គាល់ពាក្យថាចាញ់ជាមួយក្រុម អាហ្សូរី ចាប់តាំងពីម្ចាស់ជើងឯកយូរ៉ូ១សម័យមួយនេះជួបកំណត់ត្រាអាក្រក់ ក្រោយមិនបានឡើងមកលេង World Cup ឆ្នាំ ២០១៨ និងធ្លាក់ចំណាត់ថ្នាក់(FiFA Ranking) អន់បំផុត ចាប់តាំពីឆ្នាំ ១៩៩២មក។
សូមបញ្ជាក់ថា យូរ៉ូ ២០២០ នេះ អ៊ីតាលី ឈរក្នុងពូល A ហើយប្រកួតបន្ទាប់របស់គេគឺត្រូវបន្តជួបជាមួយ ស្វីហ្សឺឡែន និងប្រកួតចុងក្រោយជួបជាមួយ វែល៍ ដូច្នេះប្រសិនបើ អ៊ីតាលីឈ្នះមួយប្រកួតទៀត ក្រុមជម្រើសជាតិដែលដឹកនាំដោយលោក Roberto Mancini និងបន្តឡើងទៅកាន់វគ្គ១៦ក្រុម៕