
អតីតអ្នកចាំទីជម្រើសជាតិអង់គ្លេស Robinson ទស្សនកិច្ចនៅវៀតណាមថ្ងៃទី០៤ វិច្ឆិកា
អតីតអ្នកចាំទីក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស Paul Robinson នឹងចូលរួមក្នុងសកម្មភាពដ៏មានអត្ថន័យជាច្រើននៅទីក្រុងហូជីមិញ និងលេងបាល់ទាត់ជាមួយអ្នកគាំទ្រនៃលីគកំពូលអង់គ្លេស។
នេះជាផ្នែកមួយនៃ “បាល់ទាត់មិត្តភាពរៃអង្គាសថវិកាសប្បុរសធម៌” ដែលរៀបចំដោយសហភាពយុវជនវៀតណាមនៅក្រុងហូជីមិញ។ ព្រឹត្តិការណ៍នឹងប្រព្រឹត្តទៅកាលពីថ្ងៃទី៤-៥ ខែវិច្ឆិកា ដោយមានសកម្មភាពកីឡាស្ម័គ្រចិត្តជាច្រើន ។
Robinson នឹងចូលរួមក្នុងនាមជាអ្នកចាំទី និងកីឡាករក្នុងការប្រកួតមិត្តភាពចំនួនពីរជាមួយ FC Artists, Tottenham Hotspur Fan Club, Newcastle United Fan Club នៅថ្ងៃទី០៥ ខែវិច្ឆិកា។
ថវិកាសរុបដែលប្រមូលបានក្នុងពិធីនេះ នឹងត្រូវប្រគល់ជូនសម្ព័ន្ធយុវជនទីក្រុងហូជីមិញ បីជួយដល់ប្រជាជនក្នុងស្ថានភាពលំបាក ដោយសារផលប៉ះពាល់នៃការរីករាលដាលនៃមេរោគ Covid-19 និងជនចាស់ជរានៅក្នុងតំបន់ក្នុងក្រុងហូជីមិញ៕ .