អ្នកគាំទ្ររបស់ Man Utd ជាប់ទាក់ទងទៅនឹងការរើសអើងជាតិសាសន៍កីឡាករច្រើនជាងប្រិយ៍មិត្តក្លិបដទៃ
(BC-99)
តាមទិន្នន័យពីការិយាល័យប៉ូលីសបង្ហាញថាអ្នកគាំទ្ររបស់ Man Utd បានជាប់ទាក់ទងទៅនឹងការរើសអើងជាតិសាសន៍កីឡាករច្រើនជាងប្រិយ៍មិត្តរបស់ក្លិបដទៃនៅអង់គ្លេស។ មនុស្សដែលជាអ្នកគាំទ្រក្លិបមួយនេះចំនួន 27 នាក់ត្រូវបានចាប់ខ្លួនអំឡុងរដូវកាល 2014-15 ដល់ 2017-18 ។
ក្លិប Leeds និង Millwall ជាប់ចំណាត់ថ្នាក់លេខពីរស្ទួនខណៈដែលអ្នកគាំទ្ររបស់ពួកគេចំនួន 15 នាក់ត្រូវបានចាប់ខ្លួនរីឯអ្នកគាំទ្រ Leicester 14 នាក់និង Chelsea 13 នាក់ក៏ត្រូវបានចាប់ខ្លួនផងដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
រដូវកាល 2018-19 កន្លងទៅនៅប្រទេសអង់គ្លេសក៏ត្រូវបានរំខានដោយឧប្បត្តិហេតុពាក់ព័ន្ធនឹងការប្រកាន់ជាតិសាសន៍ដែរ ហើយទិន្នន័យនៃការឃុំខ្លួនប្រិយ៍មិត្តយូកូងទាំងនោះនឹងត្រូវចេញផ្សាយនៅចុងរដូវក្តៅនេះ។
អ្នកនាំពាក្យរបស់ក្លឹប Manchester United បាននិយាយថា: “គ្មានកន្លែងសម្រាប់ការរើសអើងជាតិសាសន៍នៅក្នុងសង្គមរបស់យើងឬក្នុងពិភពលោកទាំងមូលទេ ហើយយើងប្តេជ្ញាធ្វើឱ្យបាល់ទាត់ជាកន្លែងគ្មានការរើសអើងជាតិសាសន៍គ្រប់ទម្រង់ទាំងអស់តាមរយៈយុទ្ធនាការ ” All Red All Equal ” របស់យើង។ យើងបន្តតាមដាននិងទំនាក់ទំនងជាមួយអាជ្ញាធរដើម្បីព្យាយាមនិងកំណត់អត្តសញ្ញាណនិងលុបបំបាត់រាល់ការរើសអើង។ ហើយយើងចាត់វិធានការសមស្របបើសិនជាវាកើតឡើង “។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ឧទាហរណ៍ជាក់ស្តែងមួយស្តីពីអំពើរើសអើងជាតិសាសន៍បានកើតឡើងក្នុងវស័យបាល់ទាត់អង់គ្លេស គឺនៅរដូវកាល 2018-19 ខ្សែប្រយុទ្ធអង់គ្លេស Raheem Sterling បានអះអាងថាគាត់ត្រូវបានគេរើសអើងពូជសាសន៍ក្នុងអំឡុងពេលនៃការប្រកួតរវាងក្លិបរបស់គេ Manchester City ជាមួយ Chelsea ។