
ជើងឯកវិទ្យាល័យ 2019 ទាក់ទាញអ្នកគាំទ្រច្រើនលើសលុបពីសិស្សានុសិស្សមិនចាញ់ពានរង្វាន់ផ្សេងៗឡើយ
ជើងឯកវិទ្យាល័យ 2019 បានបញ្ចប់ការប្រកួតបាន 2សប្តាណ៍ហើយ ដោយទាក់ទាញអ្នកគាំទ្រច្រើនកុះករក្នុងនោះភាគច្រើនជា សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ មកពីបណ្តាវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ ធ្វើឲ្យព្រឹត្តិការណ៍នេះមានភាពអធិកអធមមិនចាញ់ពានរង្វាន់ធំៗប៉ុន្មានឡើយ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ដោយឡែក មកទល់សប្តាណ៍ទី2នេះ វិទ្យាល័យឬស្សីកែវ ឈរកំពូលតារាងមាន 6ពិន្ទុពេញ តាមពីក្រោយដោយក្រុមលេខ 2 វិទ្យាល័យឥន្ទ្រទេវី មាន 4ពិន្ទុ ស្មើក្រុមលេខ3 វិទ្យាល័យសម្តេច ហ៊ុនសែន ភ្នំពេញថ្មី មាន 4ពិន្ទុ ដូចគ្នាខុសគ្រាប់បាល់ចំណេញ ខណៈវិទ្យាល័យហ៊ុនសែនចាក់អង្រែ នៅបាតតារាង មិនទាន់ស្គាល់ពាក្យថាឈ្នះនៅឡើយ និងជំពាក់គ្រាប់បាល់ 12គ្រាប់។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ជើងឯកវិទ្យាល័យ 2019 ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់សហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមក្លឹបបាល់ទាត់បឹងកេត ក្នុងគោលបំណងរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទាត់នៅកម្ពុជា ឲ្យកាន់តែមានសកម្មភាពរស់រវើក និងរីកចំរើនកាន់តែប្រសើរខ្លាំងក្លាបន្ថែមទៀត សំដៅបណ្ដុះស្មារតីស្រឡាញ់កីឡាសុខភាពជៀសឆ្ងាយពីគ្រឿងញៀន សម្រិតសម្រាំងធនធានកីឡាករបន្តវេន ព្រមទាំងរឹតចំណងមិត្តភាពសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការក្នុងចំណោមសិស្សានុសិស្សតាមវិទ្យាល័យនានាទាំងគ្រឹះស្ថានអប់រំចំណេះទូទៅរដ្ឋ និងឯកជន។
រូបភាព៖ ជើងឯកវិទ្យាល័យ