
Middlesbrough ទម្លាក់ Man UTD ពី FA Cup
Manchester United បានជ្រុះចេញពីពានរង្វាន់ FA Cup ត្រឹមជុំទី៤ ដោយចាញ់ Middlesbrough ៧ទល់នឹង៨ ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ ក្រោយស្មើគ្នា១ទល់នឹង១។
Cristiano Ronaldo ទាត់ប៉េណាល់ទីមិនចូលក្នុងនាទីទី២០។ ចូលដល់នាទី២៥ Jadon Sancho ទាត់បញ្ចូលទីឲ្យបិសាចក្រហមនាំមុខមុន។
Matt Crooks តាមស្មើបានវិញឲ្យ Middlesbrough ក្នុងនាទី៦៤។ Man UTD ព្យាយាមតវាថា បាល់ដែល Crooks ទទួលបាននោះចេញពីការប៉ះដៃដោយ Duncan Watmore។ Man UTD ព្យាយាមតវាដែរ តែមិនបានសម្រេច។
ការប្រកួតក៏បន្តរហូតដល់ការកាត់សេចក្ដី១១ម៉ែត្រ។ Anthony Elanga របស់ Man UTD ទាត់មិនចូល ធ្វើឲ្យ Middlesbrough ឡើងទៅជុំទី៥ ជាបន្ត៕