កំពង់ចាមនាំយកកីឡាករខ្មែរ-បារាំង ពីរនាក់ដែលចេញពីភ្នំពេញក្រោន
ក្លិបបាល់ទាត់កំពង់ចាមបាននាំចូលកីឡាករខ្មែរ-បារាំងទាំងពីរនាក់ដែលចាកចេញពីក្លិបភ្នំពេញក្រោន ដើម្បីពង្រឹងក្រុមត្រៀមការប្រកួតជើងទី២ នៃលីហ្គកំពូលបាល់ទាត់កម្ពុជាក្នុងរដូវកាលនេះ ។
កីឡាករទាំងពីរនេះគឺ Pich Owen និង Thomas Sam Sochenn ដែលពួកគេបានបញ្ចប់កិច្ចសន្យាជាមួយ ភ្នំពេញក្រោន ក្រោយចប់ជុំទី១លីហ្គកំពូលកម្ពុជា ក្នុងនោះផងដែរក្លិបកំពង់ចាមក៏បានបន្ថែមកីឡាករបរទេស៣រូបទៀតនិងកីឡាករខ្មែរ ផាត រតនា ពីក្លិបគីរិវង់សុខសែនជ័យ ផងដែរ ។