
ព្រៃវែង ក្លាយជាម្ចាស់ជើងឯកពានសម្តេច ហ៊ុន សែន ថ្នាក់ខេត្ត
ក្រុមបាល់ទាត់ខេត្តព្រៃវែង បានក្លាយជាម្ចាស់ជើងឯក នៃពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៤ ឆ្នាំ២០២០ ថ្នាក់ខេត្ដ ។
នាពហុកីឡដ្ឋានអូឡាំពិក កីឡាករ វុធ តុលា របស់ ព្រៃវែង ជាអ្នករកបានតែ១គ្រាប់គត់ ដើម្បីជួយក្រុមរបស់យកឈ្នះ ជើងឯកចាស់ ត្បូងឃ្មុំ ។
ចំណែកខេត្ត កែប ទទួលបានលេខ៣ បន្ទាប់ពីបានយកឈ្នះ សៀមរាប ៣ ទល់ ០ ។ ក្រុមលេខ១ដល់៤ ថ្នាក់ខេត្តនេះ នឹងបន្តលេងជាមួយក្រុមនៅលីគកំពូលក្នុង ពានរង្វាន់សម្តេចថ្នាក់ជាតិជាបន្តទៀត ៕