Diaz ត្រូវបានឪពុករបស់ខ្លួនលើកទឹកចិត្តឲ្យប្តូរទៅកាន់ក្លឹប អធិរាជស
ដោយ BC99
ឪពុករបស់ Luis Diaz បាននិយាយប្រាប់សារព័ត៌មាន អេស្ប៉ាញ កាលពីពេលថ្មីៗកន្លងទៅនេះថា ការផ្លាស់ប្តូរក្លឹបទៅកាន់ La Liga ជាមួយ អធិរាជស Real Madrid គឺជារឿងដ៏សក្តិសមបំផុតសម្រាប់កូនប្រុសរបស់ខ្លួន។
ខ្សែប្រយុទ្ធសញ្ជាតិ កូឡំប៊ី រូបនេះបានផ្លាស់ចេញពីក្លឹប Porto មកកាន់ហង្សក្រហម Liverpool កាលពីឆ្នាំ 2022 ដោយបានបង្ហាញខ្លួនចំនួន 57 ប្រកួតនិងស៊ុតបាល់បញ្ចូលទីបានចំនួន 11 គ្រាប់ប៉ុន្តែសម្រាប់លោក Manuel Diaz ដែលជាឪពុកបានយល់ឃើញថាវាពុំសក្តិសមទៅនឹងសមត្ថភាពរបស់កូនប្រុសលោកទេដែលទទួលបានការចូលលេងដ៏តិចតួចបែបនេះ។ Luis Diaz តែងតែពិភាក្សាជាមួយលោកអំពីក្តីស្រមៃដែលចង់ចាកចេញពី Liverpool ទៅចូលរួមជាមួយក្រុម Real Madrid ហើយលោកតែងតែផ្តល់ក្តីសង្ឃឹមឲ្យកូនថានៅក្នុងថ្ងៃណាមួយក្តីសុបិន្តរបស់គេនឹងក្លាយជាការពិត។
លោកបានបន្តរៀបរាប់ថាក្លឹប PSG ក៏មានបំណងទិញយក Diaz ទៅចូលរួមក្លឹបរបស់ពួកគេនៅឯទឹកដី បារាំង ដែរតែកូនប្រុសរបស់លោកពុំបានគិតគូពីរឿងនេះទេ។ ទន្ទឹមនិងការទម្លាយរឿងនេះលោក Manuel ក៏បានសម្តែងនូវការដឹងគុណនិងថ្លែងអំណរគុណដល់ Liverpool ផងដែរដែលមានការជឿជាក់ចំពោះ Luis Diaz តាំងពីដើមរៀងមក។